ម៉ាកុស 1:37-43 Khmer Standard Version (KHSV)

37. លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។

38. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។

39. ព្រះ‌អង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

40. មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គាត់ពន់‌ពេក​ណាស់ ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។

42. មនុស្ស​ឃ្លង់​ក៏​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។

43. បន្ទាប់​មក ព្រះ‌យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​យ៉ាង​តឹង‌រ៉ឹង​ថា៖

ម៉ាកុស 1