1. «បេថ្លេហិមអេប្រាតាអើយ!ក្នុងចំណោមអំបូរទាំងប៉ុន្មាននៅស្រុកយូដា អ្នកតូចជាងគេមែនតែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងកើតចេញមកពីអ្នក។លោកនោះមានដើមកំណើតតាំងពីបុរាណកាលដ៏យូរលង់»។
2. ព្រះជាម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិនរហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ពេលនោះ បងប្អូនរបស់បុត្រដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នាជាមួយកូនចៅអ៊ីស្រាអែលវិញ។