1. អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិតព្រមទាំងដេកសញ្ជឹងគិតរកឧបាយកលលុះព្រឹកឡើងប្រើអំណាចរបស់ខ្លួនសម្រេចតាមគម្រោងការនេះមុខជាត្រូវវេទនាពុំខាន!
2. បើគេប៉ុនប៉ងចង់បានស្រែចម្ការណាគេដណ្ដើមយកស្រែចម្ការនោះបើគេប៉ុនប៉ងចង់បានផ្ទះណាគេរឹបអូសយកផ្ទះនោះគេប្លន់ម្ចាស់ផ្ទះ និងគ្រួសារហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។