60. ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
61. ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
62. ព្រះអង្គបានឮពួកគេនិយាយហើយក៏ឮពួកគេគិតគូរគម្រោងការប្រឆាំងនឹងទូលបង្គំដែរ។
63. សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដីពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
64. ឱព្រះអម្ចាស់អើយ សូមតបស្នងទៅពួកគេវិញស្របតាមអំពើដែលពួកគេប្រព្រឹត្ត។