48. ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹងព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49. ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរនិងឥតស្រាកស្រាន្ត
50. រហូតទាល់តែព្រះអម្ចាស់ទតឃើញពីស្ថានបរមសុខ។
51. ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាននៅក្នុងក្រុងរបស់ខ្ញុំ។
52. អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំដោយឥតហេតុផលដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។