20. ព្រះអម្ចាស់អើយសូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមាចិត្តខ្ញុំខ្លោចផ្សាជាខ្លាំងដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំងនឹងព្រះអង្គមែន!នៅខាងក្រៅ សត្រូវកាប់សម្លាប់នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
21. គេបានឮខ្ញុំម្ចាស់យំថ្ងូរក៏ប៉ុន្តែ គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំម្ចាស់ទេសត្រូវទាំងប៉ុន្មានបានឮថាខ្ញុំម្ចាស់រងទុក្ខវេទនាគេនាំគ្នាសប្បាយចិត្តដោយឃើញព្រះអង្គធ្វើទោសខ្ញុំម្ចាស់ព្រះអង្គធ្វើឲ្យថ្ងៃដែលព្រះអង្គកំណត់ទុកបានមកដល់។សូមឲ្យពួកគេរងទុក្ខដូចខ្ញុំម្ចាស់ដែរ!
22. សូមទតមើលអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។សូមដាក់ទោសពួកគេ ដូចព្រះអង្គបានដាក់ទោសខ្ញុំម្ចាស់ ព្រោះតែកំហុសទាំងប៉ុន្មានដែលខ្ញុំម្ចាស់ប្រព្រឹត្តខ្ញុំម្ចាស់យំថ្ងូរយ៉ាងសែនវេទនាហើយចិត្តខ្ញុំម្ចាស់ក៏ឈឺចាប់ជាខ្លាំងដែរ។