បទ​ចម្រៀង 7:1-4 Khmer Standard Version (KHSV)

1. ម្ចាស់‌ក្សត្រី​អើយអូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់!ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​កដែល​ជា​ស្នា‌ដៃ​របស់​ជាង​ដ៏​ចំណាន។

2. ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែងពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា‌និច្ច។ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។

3. សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះរបស់​ប្រើស។

4. ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំងនៅ​ក្រុង​ហេស‌បូនដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីមច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។

បទ​ចម្រៀង 7