8. សម្លាញ់ចិត្តបងអើយចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង!ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង!ចូរមើលពីកំពូលភ្នំអាម៉ាណាកំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ចូរចាកចេញពីលំនៅរបស់សិង្ហនិងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
9. អូនស្រីសម្លាញ់ចិត្តបងអើយអូនបានធ្វើឲ្យបេះដូងបងញាប់ញ័រដោយសារកែវភ្នែករបស់អូននិងដោយសារលំអខ្សែកតែមួយរបស់អូនអូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។
10. អូនស្រីសម្លាញ់ចិត្តបងអើយសេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាងស្រាទំពាំងបាយជូរហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូបទាំងប៉ុន្មានទៅទៀត។
11. សម្លាញ់ចិត្តបងអើយបបូរមាត់អូនមានរសជាតិផ្អែមដូចទឹកដមរបស់ផ្កានៅក្រោមអណ្ដាតរបស់អូនក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូបដូចព្រៃព្រឹក្សានៅស្រុកលីបង់។
12. អូនស្រីសម្លាញ់ចិត្តបងអើយអូនជាសួនឧទ្យានតែមួយគត់របស់បងអូនជាអណ្ដូងទឹករបស់បងនិងជាប្រភពទឹករបស់បង។