បទ​ចម្រៀង 3:1-4 Khmer Standard Version (KHSV)

1. ពេល​យប់​នៅ​លើ​គ្រែខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។

2. ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុងដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំនៅ​តាម​ផ្លូវ នៅ​តាម​ផ្សារខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។

3. ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុងខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»

4. ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយដែល​បាន​បង្កើត​ខ្ញុំ​មក។

បទ​ចម្រៀង 3