បទ​ចម្រៀង 1:9-15 Khmer Standard Version (KHSV)

9. អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អដូច​សេះ​ដែល​ទឹម​រាជ‌រថ​របស់ព្រះចៅ​ផារ៉ោន។

10. គ្រឿង​អលង្ការ​របស់​អូនធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាតហើយ​ខ្សែ​ក​របស់​អូនក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។

11. យើង​នឹង​ធ្វើ​ក្រវិល​មាសដែល​មាន​លំអ​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់។

12. ពេល​ព្រះ‌រាជា​កំពុង​សោយ​ព្រះ‌ស្ងោយទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។

13. ព្រះ‌រាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹងផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។

14. ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កាដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេន‌កេឌី

15. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!អូន​ល្អ​ដាច់​គេ!កែវ​ភ្នែក​របស់​អូន​មាន​សម្រស់​ដូច​សត្វ​ព្រាប។

បទ​ចម្រៀង 1