14. «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។
15. កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។
16. ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
17. នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកថូប៊ីយ៉ាជាញឹកញាប់
18. ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។
19. អ្នកទាំងនោះចេះតែនិយាយសរសើរគាត់នៅមុខខ្ញុំ ហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកថូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។