នេហេ‌មា 12:27-31 Khmer Standard Version (KHSV)

27. លុះ​ដល់​ពេល​សម្ពោធ​កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។

28. ក្រុម​ចម្រៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នថូ‌ផា

29. បេត‌គីលកាល តំបន់​កេបា និង​អាស‌ម៉ាវែត ដ្បិត​ក្រុម​ចម្រៀង​បាន​សង់​ភូមិ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

30. ពួក​បូជា‌ចារ្យ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជា‌ជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។

31. ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ឲ្យ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចម្រៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្ដាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។

នេហេ‌មា 12