18. សរុបទាំងអស់ កូនចៅលេវី ដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
19. ក្រុមយាមទ្វារមាន: លោកអ័កគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
20. រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
21. ក្រុមអ្នកបម្រើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
22. អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។