និក្ខមនំ 5:6-9 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​មេ​ក្រុម​ថា៖

7. «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។

8. ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាម‌ទារ​សុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។

9. ត្រូវ​ដាក់​ការ‌ងារ​ឲ្យ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់‌ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូត‌ភរ​បាន​ឡើយ»។

និក្ខមនំ 5