និក្ខមនំ 4:22-28 Khmer Standard Version (KHSV)

22. ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង

23. ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។

24. ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។

25. នាង​សេផូ‌រ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។

26. ពេល​នោះ ព្រះ‌អម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូ‌រ៉ា​ពោល​ថា «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន»។ លោក​អើរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱប​លោក។

28. លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អើរ៉ុន​អំពី​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​លោក​ធ្វើ​ទៀត​ផង។

និក្ខមនំ 4