24. នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
25. គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។
26. គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
27. គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សម្រាប់លោកអើរ៉ុន និងកូនប្រុសរបស់លោក។
28. គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ
29. ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
30. គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធ មានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ ដូចគេឆ្លាក់ត្រាថា «បូជាថ្វាយព្រះអម្ចាស់»។
31. គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
32. ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
33. គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងពន្លា មានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ