និក្ខមនំ 37:20-25 Khmer Standard Version (KHSV)

20. រីឯ​តួ​ដែល​នៅ​កណ្ដាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។

21. មាន​ស្រទាប់​ផ្កា​ក្រពុំ​បី នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។

22. ស្រទាប់​ផ្កា​ក្រពុំ និង​មែក មាន​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។

23. លោក​បាន​យក​មាស​សុទ្ធ​ធ្វើ​ចង្កៀង​ប្រាំ‌ពីរ ព្រម​ទាំង​ធ្វើ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សម្រាប់​គោះ​កម្ទេច​ប្រឆេះ។

24. លោក​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គីឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។

25. លោក​ធ្វើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ​ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។

និក្ខមនំ 37