9. កុំថ្វាយគ្រឿងក្រអូបដែលមិនសក្ការៈ ឬថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។
10. មួយឆ្នាំម្ដង អើរ៉ុនត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ ដោយយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់ដ៏វិសុទ្ធបំផុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
12. «នៅពេលអ្នកជំរឿនប្រជាជនអ៊ីស្រាអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ថ្វាយព្រះអម្ចាស់ ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។