39. ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឆ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
40. ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឆ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។
41. ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។
42. ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។
43. អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។