16. នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។
17. បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងទំពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។
18. រនាំងរបស់ទីលានត្រូវមានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ កំពស់ប្រាំហត្ថ ធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។
19. គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
20. ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។
21. អើរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាម រហូតតទៅ។