12. ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។
13. រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្ដោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លានេះ។
14. ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
15. ចូរយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរ ទ្រក្រណាត់ព្រះពន្លានោះ
16. ស៊ុមនីមួយៗត្រូវមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។
17. នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។
18. ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងព្រះពន្លា។
19. ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
20. នៅប៉ែកខាងជើងព្រះពន្លា ត្រូវធ្វើស៊ុមចំនួនម្ភៃ
21. និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។