17. លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។
18. មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
19. សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលលោកម៉ូសេទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។
20. ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរហាមប្រជាជនកុំឲ្យស្ទុះចូលមករកយើង ដែលជាព្រះអម្ចាស់ ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។