12. ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអើរ៉ុន និងលោកហ៊ើរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឲ្យលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។
13. ដូច្នេះ លោកយ៉ូស្វេមានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
15. ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។
16. លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។