6. ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមីដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវដោយព្រះបារមីរបស់ព្រះអង្គ។
7. ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែងព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើងនោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8. ពេលខ្យល់របស់ព្រះអង្គបក់បោកមកផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើងដូចទំនប់ទឹកដែលនៅទីជម្រៅក៏មកកកកុញនៅបាតសមុទ្រដែរ។
9. ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេខ្ញុំនឹងតាមគេទាន់ខ្ញុំនឹងទទួលចំណែកជយភ័ណ្ឌយ៉ាងបរិបូណ៌ហូរហៀរខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
10. ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រគ្របទៅលើពួកគេ!ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
11. ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹងព្រះអង្គបាន?តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែងគួរសរសើរតម្កើងព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
12. ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើងដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
13. ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ!ហើយដឹកនាំពួកគេព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គនាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។