1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្ដេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្ដេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្ដេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។
2. ចូរប្រាប់កូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។
3. ព្រះអម្ចាស់ធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្ដេចផារ៉ោន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។