1. នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីបជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន:
2. រូបេន ស៊ីម្មាន លេវី យូដា
3. អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន
4. ដាន់ ណែបថាលី កាដ និងអេស៊ើរ។
5. ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។
6. ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។