24. ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។
25. ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
26. ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។