នាង​អេសធើរ 1:8-13 Khmer Standard Version (KHSV)

8. ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

9. រីឯ​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហា‌ស៊ូរុស​ដែរ។

10. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​អហា‌ស៊ូរុស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​រូប ដែល​នៅ​បម្រើ​ស្ដេច

11. ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

12. ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។

13. ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀម‌ទម្លាប់។

នាង​អេសធើរ 1