នាង​រស់ 1:21-22 Khmer Standard Version (KHSV)

21. ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី” ទៀត ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។

22. បែប​ដូច្នេះ​ហើយ ដែល​នាង​ណាអូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចម្រូត។

នាង​រស់ 1