ទំនុក‌តម្កើង 96:9-13 Khmer Standard Version (KHSV)

9. ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!

10. ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានាដោយ​យុត្តិធម៌។

11. ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើងហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្របន្លឺ​សំឡេង​យ៉ាង​អឺង‌កង!

12. ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មានស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់

13. ដ្បិត​ព្រះ‌អង្គ​យាង​មក​ហើយព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដីព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយដោយ​ទៀង​ត្រង់។

ទំនុក‌តម្កើង 96