6. មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
7. ប្រជាជាតិទាំងឡាយអើយចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
8. ចូរលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអម្ចាស់!ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ!
9. ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!មនុស្សនៅលើផែនដីទាំងមូលអើយចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
10. ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យពិភពលោករឹងមាំឥតរង្គើសោះឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។
11. ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយឲ្យផែនដីបានរីករាយឡើងហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្របន្លឺសំឡេងយ៉ាងអឺងកង!