ទំនុក‌តម្កើង 95:3-7 Khmer Standard Version (KHSV)

3. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។

4. ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។

5. សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មករីឯ​ផែនដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។

6. ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក

7. ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើងយើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សាជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀងរបស់​ព្រះ‌អង្គ

ទំនុក‌តម្កើង 95