ទំនុក‌តម្កើង 94:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​តែងតែ​សង‌សឹកឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!

2. ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយសូម​ក្រោក​ឡើង!សូម​ដាក់​ទោស​មនុស្ស​ព្រហើនឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!

3. ឱ​ព្រះ‌អម្ចាស់​អើយតើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួនដល់​កាល​ណា​ទៀត?

ទំនុក‌តម្កើង 94