ទំនុក‌តម្កើង 93:2-5 Khmer Standard Version (KHSV)

2. បល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​មាំតាំង​ពី​ដើម​រៀង​មកព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​អស់‌កល្ប​ជា‌និច្ច។

3. ឱ​ព្រះ‌អម្ចាស់​អើយមហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើងមហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើងយ៉ាង​គគ្រឹក‌គគ្រេង។

4. ក៏​ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គ‌ឧត្ដមព្រះ‌អង្គ​មាន​មហិទ្ធិ‌ឫទ្ធិ​ខ្លាំងជាង​សំឡេង​មហា‌សាគរព្រះ‌អង្គ​មាន​បារមី​ខ្លាំង​ជាងរលក​សមុទ្រ​ទៅ​ទៀត។

5. ឱ​ព្រះ‌អម្ចាស់​អើយក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុងហើយ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ជា​កន្លែង​ដ៏‌វិសុទ្ធអស់‌កល្ប​ត​រៀង​ទៅ។

ទំនុក‌តម្កើង 93