ទំនុក‌តម្កើង 9:8-15 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិតព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយដោយ​យុត្តិធម៌។

9. សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារអស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។

10. ព្រះ‌អម្ចាស់​អើយអស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គនឹង​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ចោលអស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ!។

11. ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូនចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

12. ដ្បិត​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេព្រះ‌អង្គ​ចង​ចាំ​ជា‌និច្ចព្រះ‌អង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​អាសូរ​ទូលបង្គំ​ផងសូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាកព្រោះ​តែ​ពួក​ខ្មាំង​សត្រូវមាន​តែ​ព្រះ‌អង្គ​ទេ ដែល​អាច​នាំ​ទូលបង្គំឲ្យ​រួច​ពី​សេចក្ដី​ស្លាប់

14. ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យសរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូននិង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុតព្រោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

15. ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅដែល​គេ​បាន​ជីកជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បានបង្កប់​ទុក​នោះ​ដែរ។

ទំនុក‌តម្កើង 9