ទំនុក‌តម្កើង 89:36-42 Khmer Standard Version (KHSV)

36. ពូជ‌ពង្ស​របស់​គេ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅរាជ្យ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើងដូច​ព្រះ‌អាទិត្យ

37. ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូតធ្វើ​ជា​សាក្សី​ស្រាប់»។ - សម្រាក

38. ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោលព្រះ‌អង្គ​បាន​កាត់‌កាល់ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌រាជាដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។

39. ព្រះ‌អង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រីជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​ទម្លាក់​មកុដ‌រាជ្យរបស់​ព្រះ‌រាជា​ទៅ​ដី។

40. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មានរបស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយនិង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។

41. ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះនាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មានហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក​ឲ្យ​ស្ដេច។

42. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ស្ដេច​មាន​អំណរ​សប្បាយ។

ទំនុក‌តម្កើង 89