ទំនុក‌តម្កើង 85:1-6 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​ទឹក​ដី​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះឲ្យ​ត្រឡប់​មក​វិញ។

2. ព្រះ‌អង្គ​បាន​លើក‌លែង​ទោសឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​អត់‌ទោស​គេ​ឲ្យ​រួចពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក

3. ព្រះ‌អង្គ​បាន​ដក​ព្រះ‌ពិរោធ​ចេញ​ពី​យើង​ខ្ញុំព្រះ‌អង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។

4. ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយសូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញសូម​ឈប់​ប្រកែ‌ប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។

5. តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ?តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?

6. តើ​ព្រះ‌អង្គ​មិន​យាង​មក​វិញប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិតដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ទេ​ឬ?

ទំនុក‌តម្កើង 85