14. ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយសូមយាងមកវិញ!សូមទតមើលពីស្ថានបរមសុខមក!សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
15. សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង!
16. សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញនិងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះត្រូវវិនាសសូន្យទៅនៅពេលព្រះអង្គគំរាមកំហែងពួកគេ។
17. សូមដាក់ព្រះហស្ដលើមនុស្សដែលស្ថិតនៅខាងស្ដាំព្រះអង្គគឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង។
18. យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយសូមប្រោសប្រទានឲ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផងនោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
19. ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយសូមនាំយើងខ្ញុំមកវិញសូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!