ទំនុក‌តម្កើង 78:57-67 Khmer Standard Version (KHSV)

57. ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះ‌អង្គនិង​ក្បត់​ព្រះ‌អង្គ​ដូច​ដូនតា​របស់​ពួក​គេពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។

58. ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយនៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា​ខ្លាំង។

59. ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិអ៊ីស្រា‌អែល​ទៀត។

60. ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លាដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។

61. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវរឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រីដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមីនិង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

62. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិតប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដោយ​មុខ​ដាវ ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនឹង​ពួក​គេជា​ខ្លាំង។

63. ពួក​យុវជន​បាន​បាត់​បង់​ជីវិតដោយ‌សារ​ភ្លើង​សង្គ្រាមហើយ​គ្មាន​នៅ​សល់​កំលោះដើម្បី​រៀប‌ការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។

64. ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវហើយ​ស្ត្រី​មេម៉ាយមិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។

65. ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើងដូច​គេ​ក្រោក​ពី​ដំណេកឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

66. ព្រះ‌អង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយឲ្យ​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច។

67. ព្រះ‌អង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែបព្រះ‌អង្គ​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

ទំនុក‌តម្កើង 78