4. ឱព្រះជាម្ចាស់អើយព្រះអង្គប្រកបដោយសិរីរុងរឿងគួរជាទីស្ញប់ស្ញែងនៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញក្រោយពីបានយកជ័យជំនះ។
5. ព្រះអង្គបានដកអាវុធពីអ្នកចំបាំងដ៏ជំនាញទាំងនោះពួកគេដេកលង់លក់បាត់ស្មារតីទាហានដ៏ពូកែទាំងនោះលែងមានកម្លាំងច្បាំងទៀតហើយ។
6. ឱព្រះនៃលោកយ៉ាកុបអើយពេលព្រះអង្គស្រែកគំរាមកងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
7. ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់!ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន?
8. ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមកមនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច