ទំនុក‌តម្កើង 71:11-15 Khmer Standard Version (KHSV)

11. គេ​ពោល​ថា: ព្រះ‌ជាម្ចាស់បាន​បោះ​បង់​ចោល​គាត់​ហើយ!ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក!គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

12. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!

13. សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ!សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំវេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!

14. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជា‌និច្ចទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គហើយ​សរសើរ​តម្កើង​ទៀត!

15. ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិតនិង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​មាន​ចំនួនដ៏​ច្រើន​ឥត​គណនា។

ទំនុក‌តម្កើង 71