33. ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់មនុស្សកំសត់ទុគ៌តហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
34. សូមឲ្យផ្ទៃមេឃ និងផែនដីសរសើរតម្កើងព្រះអង្គហើយសូមឲ្យសមុទ្រទាំងឡាយនិងអ្វីៗដែលរស់នៅក្នុងសមុទ្រសរសើរតម្កើងព្រះអង្គដែរ
35. ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូនព្រះអង្គនឹងសង់ក្រុងទាំងឡាយនៅស្រុកយូដាឡើងវិញប្រជាជននឹងរស់នៅក្នុងស្រុកហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
36. ពូជពង្សអ្នកបម្រើរបស់ព្រះអង្គនឹងទទួលទឹកដីជាមត៌កហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គនឹងតាំងទីលំនៅលើទឹកដីនោះ!