ទំនុក‌តម្កើង 69:19-27 Khmer Standard Version (KHSV)

19. ដ្បិត​ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយសព្រះ‌អង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ស្រាប់​ហើយ។

20. ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រាទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំតែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំតែ​រក​មិន​បាន​ឡើយ!

21. ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុងម្ហូប​អាហារ​របស់​ទូលបង្គំហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹកគេ​បែរ​ជា​យក​ទឹក​ខ្មេះមក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។

22. សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀងដ៏​សក្ការៈ​របស់​ពួក​គេក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!

23. សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

24. សូម​ព្រះ‌អង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេឥត​ត្រា​ប្រណី​ឡើយ។

25. សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!

26. ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​ដាក់​ទោស​រួច​ហើយពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។

27. សូម​ព្រះ‌អង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេសូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!

ទំនុក‌តម្កើង 69