18. សូមយាងមកជិតទូលបង្គំហើយលោះជីវិតទូលបង្គំសូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!
19. ដ្បិតព្រះអង្គជ្រាបហើយថាទូលបង្គំត្រូវគេជេរប្រមាថត្រូវអាម៉ាស់ និងបាត់បង់កិត្តិយសព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មានរបស់ទូលបង្គំស្រាប់ហើយ។
20. ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រាទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំតែគ្មាននរណាម្នាក់អាណិតសោះ!ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំតែរកមិនបានឡើយ!
21. ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ទូលបង្គំហើយនៅពេលទូលបង្គំស្រេកទឹកគេបែរជាយកទឹកខ្មេះមកឲ្យទូលបង្គំទៅវិញ។
22. សូមឲ្យតុ និងពិធីជប់លៀងដ៏សក្ការៈរបស់ពួកគេក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស!
23. សូមឲ្យភ្នែករបស់គេត្រឡប់ទៅជាងងឹតមើលអ្វីលែងឃើញហើយសូមឲ្យគេកោងខ្នងរហូតតទៅ!
24. សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់ហើយសូមធ្វើទារុណកម្មពួកគេឥតត្រាប្រណីឡើយ។