ទំនុក‌តម្កើង 68:19-27 Khmer Standard Version (KHSV)

19. សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃដ្បិត​ព្រះ‌អង្គ​តែងតែ​ជួយ​គាំទ្រនិង​សង្គ្រោះ​យើង។ - សម្រាក

20. ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើងឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។

21. ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចំបាំង​សាសនាក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាលរបស់​ជន​ទុច្ចរិត​ទាំង​នោះ។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសានយើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក

23. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាមរបស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាមរបស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

24. ឱ​ព្រះ‌ជាម្ចាស់​អើយមនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជំនះ​របស់​ព្រះ‌អង្គក្បួន​ជ័យ‌ជំនះ​របស់​ព្រះ‌ជាម្ចាស់ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ

25. មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខនិង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារីនាំ​គ្នា​វាយ​ក្រាប់។

26. ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំសូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្សរបស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!

27. គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេបន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដាដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីតរួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូននិង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

ទំនុក‌តម្កើង 68