16. ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើនច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើសសម្រាប់គង់នៅ?ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
17. ទ័ពសេះរបស់ព្រះជាម្ចាស់មានចំនួនរាប់លានរាប់កោដិព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃជាទីសក្ការៈរបស់ព្រះអង្គ។
18. ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ទាំងនាំអ្នកទោសទៅជាមួយព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោកសូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គក៏ព្រះអង្គទទួលពីគេដែរហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
19. សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃដ្បិតព្រះអង្គតែងតែជួយគាំទ្រនិងសង្គ្រោះយើង។ - សម្រាក
20. ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ព្រះជាអម្ចាស់អាចជួយយើងឲ្យរួចផុតពីសេចក្ដីស្លាប់។
21. ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនាក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកម្ទេចក្បាលរបស់ជនទុច្ចរិតទាំងនោះ។
22. ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងនឹងនាំពួកគេពីភ្នំបាសានយើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
23. ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាមរបស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាមរបស់ខ្មាំងសត្រូវទាំងនោះដែរ»។