1. ឱព្រះជាម្ចាស់អើយយើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូនហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំបានសន្យាចំពោះព្រះអង្គ។
2. ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វររបស់មនុស្សលោកជានិច្ចពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។
3. កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់មានតែព្រះអង្គទេដែលលើកលែងទោសឲ្យយើងខ្ញុំបាន។