9. ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សអាក្រក់វិនាសសូន្យទៅដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផងក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
10. រីឯមនុស្សសុចរិតវិញ គេនឹងរីករាយដោយបានឃើញព្រះជាម្ចាស់សងសឹកជំនួសពួកគេហើយគេលាងជើងនៅក្នុងឈាមរបស់មនុស្សអាក្រក់។
11. ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គជំនុំជម្រះមនុស្សលោក។