ទំនុក‌តម្កើង 58:6-10 Khmer Standard Version (KHSV)

6. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! ព្រះ‌អម្ចាស់​អើយសូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!

7. សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅដូច​ទឹក​ហូរ​ឥត​ត្រឡប់សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅដែល​មនុស្ស​ដើរ​ជាន់។

8. សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេនដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅសូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូតស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ

9. ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្សអាក្រក់​វិនាស​សូន្យ​ទៅដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផងក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅខៀវ​ស្រស់​ក្ដី ឬ​ក្រៀម​ទៅ​ហើយ​ក្ដី។

10. រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយដោយ​បាន​ឃើញ​ព្រះ‌ជាម្ចាស់សង‌សឹក​ជំនួស​ពួក​គេហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាមរបស់​មនុស្ស​អាក្រក់។

ទំនុក‌តម្កើង 58