4. ទូលបង្គំភ័យតក់ស្លុតជាខ្លាំងទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់
5. ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំងហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
6. ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាបនោះខ្ញុំនឹងហើរទៅរកកន្លែងមួយសម្រាប់ជ្រកកោន។
7. ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក
8. ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័សគឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
9. ព្រះអម្ចាស់អើយ! សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំនិយាយស្ដាប់គ្នាបានឡើយដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែអំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។
10. ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុងហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិតនិងអំពើពាល។